គុណសម្បត្តិ ៨យ៉ាង របស់នារីដែលមានដើមទ្រូងតូច
អ្នកណាថាមានដើមទ្រូងតូចធ្វើឲ្យនារីលែងស្អាត បាត់បង់ជំនឿចិត្ត? អ្នកមានដើមទ្រូងរាបស្មើ កុំទាន់តូចចិត្តតូចថ្លើមអី ព្រោះក្រឡេកមើលគុណសម្បត្តិ ៨យ៉ាងនៃការមានដើមទ្រូងតូចខាងក្រោមនេះ នឹងអាចឲ្យអ្នកមានកម្លាំងចិត្តត្រលប់មកវិញ៖
១. ហាត់ប្រាណបានស្រួលខ្លួន
រឿងសំខាន់សម្រាប់ការថែទាំសុខភាពគឺការហាត់ប្រាណនេះហើយ ហើយការហាត់ប្រាណសម្រាប់នារីមានដើមទ្រូងតូចគឺនឹងមានភាពងាយស្រួលច្រើន ជាងអ្នកដែលមានដើមទ្រូងធំ ព្រោះមិនមានអារម្មណ៍ធ្ងន់ ទើស អាចហាត់បានស្រួលគ្រប់ចលនា និងមានសមាធិកាន់តែច្រើន។
២. ពាក់អាវវាលក្លៀកវាលៗក៏មើលទៅមិនសិចស៊ីជ្រុលអ្នកមានដើមទ្រូងរាបស្មើ ទោះពាក់អាវរាងជ្រៅក៏មើលទៅមិនសិចស៊ីខ្លាំងដែរ តែមើលទៅស្អាតមួយបែប ហើយក៏មិនចាំបាច់ខ្វាយខ្វល់ពីក្រសែភ្នែកអ្នកដទស។
៣. គេងលក់ស្រួល
រឿងគេងជារឿងសំខាន់ណាស់ ហើយស្រីៗមានដើមទ្រូងតូចនឹងអាចគេងលក់ស្រួលពេញមួយយប់ មិនថាគេងផ្ងារ ផ្កាប់ គេងចំហៀង គឺនឹងគ្មានអារម្មណ៍រំខានអ្វីឡើយ។
៤. មិនមែនជាចំណាប់អារម្មណ៍របស់បុរសល្មោភកាមអ្នកមានដើមទ្រូងធំ កុំថាតែប្រុសៗ សូម្បីតែស្រីៗដូចគ្នាក៏នឹងងាកមើលដែរ ព្រោះវាជាចំណុចទាក់ទាញចំណាប់អារម្មណ៍មុនគេ ហើយបើជួបនឹងបុរសល្មោភកាមវិញ នឹងកាន់តែគួរឲ្យខ្លាច ដូច្នេះអ្នកមានដើមទ្រូងតូចអាចមានសុវត្ថិភាពច្រើនជាងនៅចំណុចនេះ។
៥. មើលទៅឃើញរាងស្វែលស្អាត មិនងាយកោងខ្នង
នារីដែលមានដើមទ្រូងតូចអាចមើលទៅឃើញរាងស្វែលជាង អ្នកដែលមានដើមទ្រូងធំ។ ក្រៅពីនេះដើមទ្រូងធំក៏អាចធ្វើឲ្យបរិវេណខ្នងរបស់យើងមិនត្រង់ផងដែរ ដោយសារទម្ងនធ្ងន់នៅខាងមុខ។
៦. ងាយស្រួលរកទិញអាវក្នុង
ឈុតអាវក្នុងសម្រាប់ស្ត្រីដើមទ្រូងតូច ងាយស្រួលរក មិនចាំបាច់គិតច្រើន ហើយថែមទាំងមានច្រើនម៉ូដឲ្យជ្រើសរើសទៀត។
៧. ឱកាសបានជួបស្នេហ៍ពិត
ក្នុងក្រសែភ្នែកមនុស្សប្រុស មនុស្សស្រីមានដើមទ្រូងធំអាចទាក់ទាញចំណាប់អារម្មណ៍គឺជារឿងធម្មតា តែសម្រាប់បុរសដែលចូលមកស្រឡាញ់មនុស្សស្រីមានដើមទ្រូងតូច ក៏អាចបង្ហាញថាគេស្រឡាញ់យើងដោយសារយើងជាយើងច្រើនជាង មិនមែនដោយសារទំហំដើមទ្រូងនោះទេ។
៨. កាត់បន្ថយការប្រឈមមុខនឹងជំងឺមហារីកសុដន់មនុស្សស្រីមានដើមទ្រូងតូចមានទំនោរក្នុងការកើតជំងឺមហារីកសុដន់តិចជាងមនុស្សស្រីដើមទ្រូងធំ ដោយយោងតាមការស្រាវជ្រាវ ការមានដើមទ្រូងតូចអាចពិនិត្យរកមើលភាពមិនប្រក្រតីបានងាយជាង ធ្វើឲ្យហានិភ័យនៃការកើតជំងឺមហារីកមានតិចជាងអ្នកមានដើមទ្រូងធំៗដែរ។ មិនតែប៉ុណ្ណោះអ្នកមានដើមទ្រូងតូចក៏មានបញ្ហាឈឺខ្នង តិចជាងអ្នកមានដើមទ្រូងធំដែរ៕
No comments:
Post a Comment
Note: Only a member of this blog may post a comment.